រ៉ូម 7:6-12 KCB

6 ប៉ុន្ដែ​ឥឡូវ​នេះ​ យើង​បាន​រួច​ពី​គម្ពីរ​វិន័យ​ហើយ​ ទាំង​បាន​ស្លាប់​ខាងឯ​សេចក្ដី​ដែល​ឃុំឃាំង​យើង​ទុក​ដែរ​ ដើម្បី​ឲ្យ​យើង​បម្រើ​តាមរបៀប​ថ្មី​របស់​ព្រះវិញ្ញាណ​ មិន​មែន​តាម​របៀប​ចាស់​របស់​គម្ពីរ​វិន័យ​ឡើយ។​

7 តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ​ ដ្បិត​បើ​ក្រឹត្យ​វិន័យ​មិន​បាន​ចែង​ថា​ កុំ​លោភលន់​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ​

8 ប៉ុន្ដែ​តាមរយៈ​បញ្ញត្ដិ​ បាប​បាន​ឆ្លៀត​ឱកាស​ឲ្យ​មាន​សេចក្ដី​លោភលន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ​ ដ្បិត​បើ​គ្មាន​ក្រឹត្យវិន័យ​ទេ​ បាប​ក៏ស្លាប់​ដែរ។​

9 កាល​គ្មាន​គម្ពីរ​វិន័យ​នៅ​ឡើយ​ ខ្ញុំ​មាន​ជីវិត​ ប៉ុន្ដែ​ពេល​មាន​បញ្ញត្ដិ​ នោះ​បាប​បាន​រស់​ឡើង​វិញ​ រីឯ​ខ្ញុំ​បាន​ស្លាប់​

10 ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា​ បញ្ញត្ដិ​ដែល​នាំ​មក​នូវ​ជីវិត​ បែរជា​នាំ​មក​នូវ​សេចក្ដី​ស្លាប់​វិញ​

11 ព្រោះ​បាប​បាន​ឆ្លៀត​ឱកាស​បញ្ឆោត​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​ ហើយ​ក៏​សម្លាប់​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​នោះ​

12 ដូច្នេះ​ គម្ពីរ​វិន័យ​បរិសុទ្ធ​ រីឯ​បញ្ញត្ដិ​ក៏​បរិសុទ្ធ​ ​ល្អ​ ​និង​សុចរិត​ដែរ។​