រ៉ូម 8:27-33 KCB

27 ឯ​ព្រះអង្គ​ដែល​ឈ្វេងយល់​ចិត្ត​របស់​មនុស្ស​ ព្រះអង្គ​ដឹង​ពី‍​គំនិត​របស់​ព្រះវិញ្ញាណ​ ព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​ពួក​បរិសុទ្ធ​ត្រូវ​នឹង​បំណង​របស់​ព្រះជាម្ចាស់។​

28 យើង​ដឹង​ថា​ ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ គឺ​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ស្រប​តាម​បំណង​របស់​ព្រះអង្គ​

29 ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​

30 ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជាស្រេច​ទាំង​នេះ​ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ ព្រះអង្គ​ក៏​រាប់​ជា​សុចរិត​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​ ព្រះអង្គ​ក៏​លើក​តម្កើង​ឡើង។​

31 ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​

32 ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​

33 តើ​អ្នកណា​នឹង​ចោទ​ប្រកាន់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​ជ្រើសរើស​បាន?​ ដ្បិត​ព្រះជាម្ចាស់​គឺ​ជា​អ្នក​ដែល​រាប់​ពួកគេ​ជា​សុចរិត។​