រ៉ូម 8:35-39 KCB

35 តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​

36 ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ព្រោះ​ព្រះអង្គ​ យើង​បាន​ប្រឈម​មុខ​ចំពោះ​សេចក្ដី​ស្លាប់​វាល់ព្រឹក​វាល់ល្ងាច​ ដូចជា​ចៀម​ដែលត្រូវ​យក​ទៅ​សម្លាប់»។​

37 ប៉ុន្ដែ​ទោះបី​នៅ​ក្នុង​សេចក្ដី​ទាំង​នេះ​ក៏ដោយ​ ក៏​យើង​មាន​ជ័យជម្នះ​លើស​ពី​អ្នក​មាន​ជ័យជម្នះ​ទៅ​ទៀត​តាមរយៈ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង។​

38 ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា​ ទោះជា​សេចក្ដី​ស្លាប់​ក្ដី​ ជីវិត​ក្ដី​ ពួក​ទេវតា​ក្ដី​ ពួកអ្នក​គ្រប់គ្រង​ក្ដី​ អ្វីៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី​ អ្វីៗ​នៅពេល​អនាគត​ក្ដី​ អំណាច​នា​នា​ក្ដី​

39 កម្ពស់​ក្ដី​ ជម្រៅក្ដី​ ឬ​អ្វី​ណា​មួយ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មកក្ដី​ ក៏​មិន​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​ដែរ។​