រ៉ូម 9:15-21 KCB

15 ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​លោក​ម៉ូសេ​ថា៖​ «យើង​នឹង​មេត្ដា​ចំពោះ​អ្នកណា​ដែល​យើង​មេត្ដា​ ហើយ​យើង​នឹង​អាណិត​អាសូរ​ចំពោះ​អ្នកណា​ដែល​យើង​អាណិត​អាសូរ»។​

16 ដូច្នេះ​ មិន​មែន​ស្រេច​លើ​អ្នកណា​ចង់​បាន​ ឬ​អ្នកណា​ខំ​រត់​រក​នោះ​ទេ​ គឺ​ស្រេច​លើ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​មាន​សេចក្ដី​មេត្ដា​វិញ។​

17 ដ្បិត​ក្នុង​បទគម្ពីរ​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​ស្ដេច​ស្រុក​អេស៊ីព្ទ​ថា៖​ «យើង​បាន​តាំង​អ្នក​ឡើង​សម្រាប់​ការ​នេះ​ឯង​ គឺ​ដើម្បី​បង្ហាញ​អំណាច​របស់​យើង​តាមរយៈ​អ្នក​ និង​ដើម្បី​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​របស់​យើង​ពាសពេញ​ផែនដី​ទាំង​មូល»​

18 ដូច្នេះ​ ព្រះអង្គ​មេត្ដា​ដល់​អ្នកណា​តាម​តែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នកណា​មាន​ចិត្ដ​រឹងរូស​ ក៏​តាម​តែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ដែរ។​

19 អ្នក​មុខ​ជា​សួរ​ខ្ញុំ​ថា​ ចុះ​ហេតុអ្វី​ព្រះអង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត?​ ដ្បិត​តើ​អ្នកណា​ប្រឆាំង​នឹង​បំណង​របស់​ព្រះអង្គ​បាន?​

20 ប៉ុន្ដែ​ ឱ​មនុស្ស​អើយ!​ តើ​អ្នក​ជា​អ្វីបានជា​ហ៊ាន​តវ៉ា​ជាមួយ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​របស់​ដែល​ជាងស្មូន​បាន​សូន​ឡើង​នឹង​និយាយ​ទៅ​ជាង​ស្មូន​ថា​ ហេតុអ្វី​បាន​ជា​អ្នក​សូន​ខ្ញុំ​ដូច្នេះ​ដែរ​ឬ?​

21 តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​សូន​ពី​ដីឥដ្ឋ​តែ​មួយ​ដុំ​ធ្វើ​របស់​មាន​តម្លៃ​មួយ​ និង​មួយ​ទៀត​គ្មាន​តម្លៃ​ទេ​ឬ?​