រ៉ូម 9:19-25 KCB

19 អ្នក​មុខ​ជា​សួរ​ខ្ញុំ​ថា​ ចុះ​ហេតុអ្វី​ព្រះអង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត?​ ដ្បិត​តើ​អ្នកណា​ប្រឆាំង​នឹង​បំណង​របស់​ព្រះអង្គ​បាន?​

20 ប៉ុន្ដែ​ ឱ​មនុស្ស​អើយ!​ តើ​អ្នក​ជា​អ្វីបានជា​ហ៊ាន​តវ៉ា​ជាមួយ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​របស់​ដែល​ជាងស្មូន​បាន​សូន​ឡើង​នឹង​និយាយ​ទៅ​ជាង​ស្មូន​ថា​ ហេតុអ្វី​បាន​ជា​អ្នក​សូន​ខ្ញុំ​ដូច្នេះ​ដែរ​ឬ?​

21 តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​សូន​ពី​ដីឥដ្ឋ​តែ​មួយ​ដុំ​ធ្វើ​របស់​មាន​តម្លៃ​មួយ​ និង​មួយ​ទៀត​គ្មាន​តម្លៃ​ទេ​ឬ?​

22 ចុះ​បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​បង្ហាញ​កំហឹង​ និង​ឲ្យ​គេ​ស្គាល់​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់​ចំពោះរបស់​ដែល​ត្រូវ​រង​កំហឹង​ ដែល​រៀបចំ​សម្រាប់​បំផ្លាញ​នោះ​យ៉ាង​ដូចម្ដេច​ដែរ?​

23 ដ្បិត​ព្រះអង្គ​ធ្វើ​ដូច្នេះ​ ដើម្បី​ឲ្យ​របស់​ដែល​បាន​ទទួល​សេចក្ដី​មេត្ដា​ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជាមុន​សម្រាប់​សិរី​រុងរឿង​ បាន​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​របស់​ព្រះអង្គ​

24 គឺ​យើង​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ មិន​ត្រឹមតែ​ពី​ក្នុង​ចំណោម​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ គឺ​ពី​ចំណោម​សាសន៍​ដទៃ​ដែរ។​

25 ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖​ «យើង​នឹង​ហៅ​ប្រជារាស្ដ្រ​ដែល​មិន​មែន​ជា​រាស្ដ្រ​របស់​យើង​ថា​ ជា​រាស្ដ្រ​របស់​យើង​ ហើយ​ហៅ​អ្នក​ដែល​យើង​មិន​បាន​ស្រឡាញ់​ថា​ ជា​ទីស្រឡាញ់​របស់​យើង​