រ៉ូម 9:9-15 KCB

9 ដ្បិត​ព្រះជាម្ចាស់​មានបន្ទូល​សន្យា​ថា៖​ «យើង​នឹង​មក​វិញ​តាម​ពេល​កំណត់​ ហើយ​សារ៉ា​នឹង​មាន​កូន​ប្រុស​ម្នាក់»។​

10 មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នៅ​ពេល​នាង​រេបិកា​មាន​ផ្ទៃ​ពោះ​ជាមួយ​បុរស​ម្នាក់​ គឺ​លោក​អ៊ីសាក​ជា​ដូនតា​របស់​យើង​ក៏ដូច្នោះ​ដែរ​

11 ទោះបី​កូន​ទាំងពីរ​នោះ​មិន​ទាន់​កើត​ និង​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ​ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ​ ដើម្បី​ឲ្យ​គម្រោង​ការ​នៃ​ការ​ជ្រើសរើស​ដែល​ស្រប​តាម​បំណង​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​

12 ដ្បិត​មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​ទេ​ គឺ​ដោយសារ​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ​វិញ​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​នាង​ថា៖​ «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»​

13 ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «យើង​ស្រឡាញ់​យ៉ាកុប​ ហើយ​ស្អប់​អេសាវ»។​

14 ដូច្នេះ​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​មាន​សេចក្ដី​ទុច្ចរិត​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​

15 ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​លោក​ម៉ូសេ​ថា៖​ «យើង​នឹង​មេត្ដា​ចំពោះ​អ្នកណា​ដែល​យើង​មេត្ដា​ ហើយ​យើង​នឹង​អាណិត​អាសូរ​ចំពោះ​អ្នកណា​ដែល​យើង​អាណិត​អាសូរ»។​