ទុតិយ‌កថា 13:1-4 KHSV

1 «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​អ្វី​មួយ

2 បើ​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់

3 កុំ​ស្ដាប់​ពាក្យ​របស់​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចង់​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។

4 ចូរ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​កោត​ខ្លាច​ព្រះ‌អង្គ កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ស្ដាប់​បង្គាប់​ព្រះ‌អង្គ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ និង​ស្រឡាញ់​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ។