6 អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ ហើយជាសត្វទំពាអៀង។
7 ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬសត្វដែលមានក្រចកជើងឆែកនោះ មិនត្រូវបរិភោគសត្វអូដ្ឋ ទន្សាយគល់ និងទន្សាយថ្មឡើយ ដ្បិតសត្វទាំងនេះទំពាអៀង តែគ្មានក្រចកជើងឆែកទេ ដូច្នេះ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
8 រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។
9 ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។
10 ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
11 អ្នកអាចបរិភោគសត្វស្លាបបរិសុទ្ធទាំងអស់។
12 ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង