9 ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។
10 ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
11 អ្នកអាចបរិភោគសត្វស្លាបបរិសុទ្ធទាំងអស់។
12 ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង
13 ល្អូត រអាត ស្ទាំង និងពពួកសត្វប្រភេទនេះ
14 ក្អែកគ្រប់ប្រភេទ
15 អូទ្រីច ទីទុយ រំពេ ប្រមង់ និងពពួកសត្វប្រភេទនេះ