18 ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្ដាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។