1 កុំយកគោ ឬកូនចៀម ដែលមានស្លាកស្នាម ឬពិការ ថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ ដ្បិតព្រះអង្គស្អប់ខ្ពើមយញ្ញបូជាបែបនេះ។
2 ក្នុងចំណោមអ្នក ប្រហែលជាមានប្រុសម្នាក់ ឬស្រីម្នាក់ប្រព្រឹត្តអំពើបាប ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងក្រុងដែលព្រះអង្គប្រទានឲ្យ គឺអ្នកនោះបំពានលើសម្ពន្ធមេត្រីរបស់ព្រះអង្គ
3 ទៅគោរពបម្រើព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះ ឬក្រាបថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងតារាទាំងប៉ុន្មាន ផ្ទុយពីសេចក្ដីដែលខ្ញុំបានបង្គាប់។
4 ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រាអែលមែន