ទុតិយ‌កថា 17:17-20 KHSV

17 ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។

18 ពេល​ណា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​ឲ្យ​ស្ដេច​យក​ក្រឹត្យ‌វិន័យ​នេះ​ពី​បូជា‌ចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។

19 សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្ដេច​ជា‌និច្ច ហើយ​ស្ដេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គម្ពីរ‌វិន័យ​នេះ។

20 ធ្វើ​ដូច្នេះ ស្ដេច​នឹង​គ្មាន​គំនិត​តម្កើង​ខ្លួន​ខ្ពស់​ជាង​ជន​រួម​ជាតិ​ឡើយ ហើយ​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ដោយ​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​ដែរ ដើម្បី​ឲ្យ​ស្ដេច និង​រាជ‌វង្ស​របស់​ស្ដេច គ្រង​រាជ្យ​បាន​យូរ​ឆ្នាំ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល»។