ទុតិយ‌កថា 17:4-10 KHSV

4 ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើប‌សួរ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​បញ្ជាក់​ថា ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន

5 ត្រូវ​នាំ​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ទៅ​មាត់​ទ្វារ​ក្រុង ហើយ​យក​ដុំ​ថ្ម​គប់ រហូត​ទាល់​តែ​ស្លាប់។

6 ជន​ជាប់​ចោទ​នោះ​មាន​ទោស​ដល់​ស្លាប់ ល្គឹក‌ណា​តែ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ធ្វើ​ជា​សាក្សី។ ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​ប្រហារ​ជីវិត​ជន​ជាប់​ចោទ​នោះ​ឡើយ។

7 សាក្សី​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​គប់​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។

8 «ចំពោះ​ឃាត‌កម្ម ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​វាយ​គ្នា​ឲ្យ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្ដី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។

9 អ្នក​ត្រូវ​ទៅ​ជួប​ពួក​បូជា‌ចារ្យ​លេវី និង​ចៅ‌ក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។

10 ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះ‌អម្ចាស់​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែ‌នាំ​ឲ្យ​បាន​ឥត​ខ្ចោះ។