5 ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ឲ្យនៅបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។
6 ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស
7 គាត់អាចបំពេញមុខងារបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដូចពួកលេវីឯទៀតៗជាបងប្អូនរបស់ខ្លួន ដែលធ្វើការនៅទីសក្ការៈនោះ
8 ហើយគាត់ក៏អាចទទួលអាហារមួយចំណែកស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។
9 «កាលណាអ្នកចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ មិនត្រូវរៀនយកតម្រាប់តាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងនោះឡើយ។
10 ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង។ មិនត្រូវឲ្យមាននរណាម្នាក់ បញ្ជាន់រូប ទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់
11 ធ្វើអំពើ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ