7 បើនរណាម្នាក់មានគូដណ្ដឹង តែមិនទាន់បានរៀបការជាមួយនាងនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតរៀបការនឹងនាង”។
8 នាយទាហានត្រូវនិយាយទៅកាន់ពលទ័ពទៀតថា: “បើនរណាភ័យខ្លាច ឬគ្មានទឹកចិត្តក្លាហានទេ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេនាំឲ្យបងប្អូនឯទៀតៗបាក់ទឹកចិត្តដូចខ្លួនដែរ”។
9 ពេលមេទ័ពនិយាយបែបនេះទៅកាន់ពលទាហានហើយ ពួកគេក៏ចាត់តាំងឲ្យមានមេក្រុម នាំមុខពលទាហានទាំងនោះ»។
10 «ពេលណាអ្នកចូលទៅជិតក្រុងមួយ ដើម្បីវាយយកក្រុងនោះ ត្រូវស្នើឲ្យពួកគេចុះចូលជាមុនសិន។
11 ប្រសិនបើអ្នកក្រុងនោះយល់ព្រមទទួលសំណើ ហើយបើកទ្វារក្រុងឲ្យអ្នកចូល ប្រជាជនទាំងមូលក្នុងក្រុងនោះត្រូវតែចំណុះអ្នក ហើយធ្វើការបម្រើអ្នក។
12 ប្រសិនបើអ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ធ្វើសឹកជាមួយអ្នក ត្រូវឡោមព័ទ្ធទីក្រុង
13 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រហារប្រុសៗទាំងអស់របស់ពួកគេ ដោយមុខដាវ។