67 គេក៏នាំគ្នាស្ដោះទឹកមាត់ដាក់ព្រះភ័ក្ត្រព្រះអង្គ គេវាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ
68 ទាំងពោលថា៖ «ទាយមើល៍ ព្រះគ្រិស្ដអើយ អ្នកណាវាយឯង!»។
69 ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ត្រីបម្រើរបស់មហាបូជាចារ្យ*ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។
70 ប៉ុន្តែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។
71 ពេលលោកពេត្រុសដើរចេញពីទីនោះឆ្ពោះទៅរកខ្លោងទ្វារ មានស្ត្រីបម្រើម្នាក់ទៀតឃើញគាត់ ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់យេស៊ូជាអ្នកភូមិណាសារ៉ែតដែរ!»។
72 លោកពេត្រុសក៏ប្រកែកសាជាថ្មី ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។
73 បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនាំគ្នាចូលទៅជិតលោកពេត្រុស ហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសម្ដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។