13 ដូច្នេះ សាឡូម៉ូនទ្រង់ក៏វិលត្រឡប់ពីទីខ្ពស់ នៅត្រង់គីបៀន គឺពីមុខត្រសាលជំនុំ មកឯក្រុងយេរូសាឡិមវិញ ហើយទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែល។
14 សាឡូម៉ូនទ្រង់ប្រមូលបានរទេះចំបាំង និងពលសេះ មានរទេះ១ពាន់៤រយ និងពលសេះ១ម៉ឺន២ពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសំរាប់រទេះចំបាំង ហើយនៅជាមួយនឹងស្តេច ក្នុងក្រុងយេរូសាឡិម
15 ហើយនៅទីក្រុងនោះ ទ្រង់ធ្វើឲ្យមានប្រាក់ និងមាសសម្បូរ ដូចជាថ្ម ហើយឲ្យមានដើមតាត្រៅសម្បូរ ដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាបដែរ
16 ឯសេះទាំងប៉ុន្មានរបស់សាឡូម៉ូន នោះសុទ្ធតែមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេច គេទៅទិញ ដឹកនាំមកទាំងហ្វូងៗ តាមដំឡៃ
17 គេក៏នាំយករទេះពីស្រុកអេស៊ីព្ទមក ១ដំឡៃជាប្រាក់៦០០រៀល ហើយសេះ១ដំឡៃជាប្រាក់១៥០រៀល គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត និងស្តេចស្រុកស៊ីរីដែរ។