1 ឯរេហូបោម ទ្រង់យាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នា បានមូលមកឯក្រុងស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច
2 រីឯយេរ៉ូបោម ជាកូននេបាត ដែលនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ទៅ ឲ្យរួចពីស្តេចសាឡូម៉ូន កាលបានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ
3 ហើយគេចាត់ទៅហៅលោកមក រួចលោក និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា
4 ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះបិតាទ្រង់ និងនឹមយ៉ាងធ្ងន់ ដែលទ្រង់បានដាក់លើយើងខ្ញុំបានស្រាលចេញ នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់
5 ទ្រង់មានព្រះបន្ទូលឆ្លើយថា ចាំ៣ថ្ងៃទៀត សូមត្រឡប់មកឯយើងវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។
6 ស្តេចរេហូបោម ទ្រង់ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន ព្រះបិតាទ្រង់ ក្នុងកាលដែលមានព្រះជន្មនៅឡើយថា តាមគំនិតអ្នករាល់គ្នា នោះតើត្រូវឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
7 គេក៏ទូលឆ្លើយថា បើសិនជាទ្រង់ប្រព្រឹត្តនឹងបណ្តាជននេះ ដោយសប្បុរស ហើយផ្គាប់ដល់ចិត្តគេ ព្រមទាំងមានព្រះបន្ទូលនឹងគេ ដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបំរើរបស់ទ្រង់ជាដរាបទៅ