២ របាក្សត្រ 11:1-6 KHOV

1 រីឯ​កាល​រេហូ‌បោម ទ្រង់​មក​ដល់​យេរូ‌សាឡិម​ហើយ នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​ផង រួម​ទាំង​អស់​បាន​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង​និង​ពួក​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​វិញ

2 ប៉ុន្តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា

3 ចូរ​ទៅ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន ស្តេច​ស្រុក​យូដា ហើយ​ដល់​សាសន៍​អ៊ីស្រា‌អែល នៅ​ខែត្រ​យូដា និង​បេន‌យ៉ា‌មីន​ទាំង​អស់​ថា

4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​ពួក​បង​ប្អូន​ឯង​ឡើយ ចូរ​វិល​ទៅ​ឯ​ទី​លំនៅ​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​គេ​វិល​ត្រឡប់​ពី​ផ្លូវ ដែល​គេ​ឡើង​ទៅ​ទាស់​នឹង​យេរ៉ូ‌បោម​នោះ​ទៅ​វិញ។

5 ដូច្នេះ ស្តេច​រេហូ‌បោម​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​យូដា សំរាប់​ការ‌ពារ​ស្រុក

6 ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា