២ របាក្សត្រ 11:12-18 KHOV

12 ហើយ​នៅ​គ្រប់​ទាំង​ទី​ក្រុង ទ្រង់​បាន​បំរុង​ទុក​ខែល និង​លំពែង ឲ្យ​ទី​ក្រុង​ទាំង​នោះ​បាន​មាន​កំឡាំង​ក្រៃលែង ឯ​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ា‌មីន នោះ​ជា​របស់​ផង​ទ្រង់។

13 ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​ចេញ​ពី​ស្រុក​របស់​ខ្លួន​មូល​មក​ឯ​ទ្រង់​ទាំង​អស់

14 ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ និង​កេរ‌អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម និង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ

15 ហើយ​ក៏​តាំង​ពួក​អ្នក​ដទៃ​ឡើង​ជា​សង្ឃ​វិញ​សំរាប់​អស់​ទាំង​ទី​ខ្ពស់ រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ទ្រង់​បាន​ធ្វើ

16 ឯ​ពួក​អ្នក​នៅ​អស់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ក៏​តាម​ពួក​លេវី​នោះ មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ

17 យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​ដល់​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម ជា​បុត្រ​សាឡូ‌ម៉ូន​មាន​កំឡាំង​នៅ​អស់​៣​ឆ្នាំ ដ្បិត​ក្នុង​រវាង​៣​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ដាវីឌ និង​សាឡូ‌ម៉ូន។

18 ឯ​រេហូ‌បោម​ទ្រង់​យក​ភរិយា គឺ​នាង​ម៉ាហា‌ឡាត់​ជា​បុត្រី​នៃ​យេរី‌ម៉ូត​ពូជ‌ពង្ស​ដាវីឌ និង​នៃ​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ