9 អាដូរែម ឡាគីស អាសេកា
10 សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់
11 ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង
12 ហើយនៅគ្រប់ទាំងទីក្រុង ទ្រង់បានបំរុងទុកខែល និងលំពែង ឲ្យទីក្រុងទាំងនោះបានមានកំឡាំងក្រៃលែង ឯស្រុកយូដា និងស្រុកបេនយ៉ាមីន នោះជារបស់ផងទ្រង់។
13 ឯពួកសង្ឃ និងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់
14 ពួកលេវីគេលះចោលទីលំនៅ និងកេរអាកររបស់គេ មូលមកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ពីព្រោះយេរ៉ូបោម និងកូនចៅទ្រង់ បានបោះបង់ចោលគេចេញ មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទេ
15 ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញសំរាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានធ្វើ