13 ស្តេចរេហូបោមទ្រង់ចំរើនកំឡាំងឡើង នៅក្រុងយេរូសាឡិម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន
14 ស្តេចទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ពីព្រោះទ្រង់មិនបានតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
15 រីឯដំណើរទាំងប៉ុន្មាន ពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច
16 រេហូបោមក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា។