២ របាក្សត្រ 13:19-22 KHOV

19 អ័ប៊ីយ៉ា​ទ្រង់​ដេញ​តាម​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល និង​តំបន់​នៅ​ជុំវិញ ក្រុង​យេសាណា និង​តំបន់​នៅ​ជុំវិញ និង​ក្រុង​អេប្រុន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ដែរ

20 ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​យេរ៉ូ‌បោម​មិន​បាន​ចំរើន​កំឡាំង​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ

21 ឯ​អ័ប៊ីយ៉ា​ទ្រង់​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​១៤ ហើយ​បង្កើត​បាន​បុត្រា​២២​អង្គ និង​បុត្រី​១៦​អង្គ

22 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា ហើយ​ពី​ការ​របស់​ទ្រង់ និង​ព្រះ‌បន្ទូល​នៃ​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។