7 នៅវេលានោះ ហាណានី ជាអ្នកមើលឆុត លោកមកឯអេសា ជាស្តេចយូដាទូលថា ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្តាប់ព្រះហស្តទ្រង់ហើយ
8 ឯពួកសាសន៍អេធីអូពី និងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចំបាំង និងពលសេះសន្ធឹកទេឬអី ប៉ុន្តែដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តព្រះករុណាវិញ
9 ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ ហើយ ដ្បិតពីនេះទៅមុខ នឹងចេះតែមានចំបាំងជានិច្ច
10 នោះអេសាមានសេចក្ដីក្រេវក្រោធនឹងអ្នកមើលឆុត ហើយទ្រង់ចាប់ដាក់គុក ពីព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ អេសាក៏សង្កត់សង្កិនរាស្ត្រខ្លះដែរ។
11 ហើយមើល ដំណើរទាំងប៉ុន្មានពីអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
12 រីឯក្នុងឆ្នាំទី៣៩នៃរាជ្យអេសា នោះទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទ មានអាការៈដ៏ធ្ងន់ ប៉ុន្តែក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានរកពឹងដល់ពួកគ្រូពេទ្យវិញ
13 អេសាក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ គឺបានសុគតនៅឆ្នាំទី៤១ ក្នុងរាជ្យរបស់ទ្រង់