២ របាក្សត្រ 19:8-11 KHOV

8 មួយ​ទៀត យ៉ូសា‌ផាត​ទ្រង់​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡិម សំរាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះ‌យេហូវ៉ា និង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូ‌សាឡិម​វិញ

9 ទ្រង់​ក៏​បង្គាប់​គេ​ថា គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរេច​ការ‌ងារ ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះ‌ត្រង់

10 បើ​កាល​ណា​មាន​ដំណើរ​ក្តី រើ​មក​ដល់​អ្នក​រាល់​គ្នា អំពី​ពួក​បង​ប្អូន ដែល​នៅ​អស់​ទាំង​ទី​ក្រុង​គេ ជា​រឿង​ក្តី​ពី​ការ​កាប់​សំឡាប់​គ្នា ឬ​ការ​រំលង​ច្បាប់ ក្រឹត្យ‌ក្រម និង​បញ្ញត្ត ឬ​សេចក្ដី​វិនិច្ឆ័យ​ណា​មួយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាម‌ប្រាប់​គេ ដើម្បី​កុំ​ឲ្យ​គេ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ‌សារ​ទោស​នោះ នឹង​មាន​សេចក្ដី​ក្រោធ​មក​លើ​អ្នក​រាល់​គ្នា និង​ពួក​បង​ប្អូន​ផង​នោះ​ឡើយ ចូរ​សំរេច​ការ​នេះ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ទោស​ទេ

11 ហើយ​មើល អ័ម៉ារា ជា​សំដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបាឌា​ជា​កូន​អ៊ីស‌ម៉ា‌អែល លោក​ជា​ចៅ‌ហ្វាយ​លើ​ពូជ​អំបូរ​យូដា​ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង។