២ របាក្សត្រ 20:1-4 KHOV

1 ក្រោយ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត

2 មាន​គេ​មក​ទូល​ដល់​យ៉ូសា‌ផាត​ថា មាន​កង‌ទ័ព​យ៉ាង​សន្ធឹក​មក​ទាស់​នឹង​ទ្រង់ គេ​មក​ពី​ស្រុក​ស៊ីរី មើល គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ (នោះ​គឺ​ជា​ស្រុក​អេន-កេឌី)

3 យ៉ូសា‌ផាត​ទ្រង់​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា

4 ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។