២ របាក្សត្រ 20:29-35 KHOV

29 កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ នោះ​គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា

30 ដូច្នេះ នគរ​របស់​យ៉ូសា‌ផាត​បាន​សុខ‌សាន្ត ពី​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។

31 ឯ​យ៉ូសា‌ផាត​ទ្រង់​បាន​សោយ‌រាជ្យ នៅ​ស្រុក​យូដា​កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ស៊ូបា ជា​បុត្រី​ស៊ីល‌ហ៊ី

32 ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

33 ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្តា‌ជន ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​ពួក​អយ្យកោ​គេ​នៅ​ឡើយ​ដែរ

34 រីឯ​ដំណើរ​ទាំង​ប៉ុន្មាន​ឯ​ទៀត​ពី​យ៉ូសា‌ផាត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ ជា​កូន​ហាណានី បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល ក្នុង​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

35 ក្រោយ​នោះ​មក យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ក៏​ចូល​ហ៊ុន​ជា​មួយ​នឹង​អ័ហា‌ស៊ីយ៉ា ស្តេច​អ៊ីស្រា‌អែល ដែល​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់