២ របាក្សត្រ 20:34-37 KHOV

34 រីឯ​ដំណើរ​ទាំង​ប៉ុន្មាន​ឯ​ទៀត​ពី​យ៉ូសា‌ផាត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ ជា​កូន​ហាណានី បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល ក្នុង​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

35 ក្រោយ​នោះ​មក យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ក៏​ចូល​ហ៊ុន​ជា​មួយ​នឹង​អ័ហា‌ស៊ីយ៉ា ស្តេច​អ៊ីស្រា‌អែល ដែល​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់

36 ទ្រង់​ចូល​ហ៊ុន​គ្នា ដើម្បី​នឹង​ធ្វើ​នាវា​ទៅ​ឯ​ស្រុក​តើស៊ីស គេ​ក៏​ធ្វើ​នាវា​ទាំង​នោះ​នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ

37 គ្រា​នោះ អេលា‌ស៊ើរ ជា​កូន​ដូដាវ៉ា អ្នក​ស្រុក​ម៉ារីសា លោក​ទាយ​ទាស់​នឹង​យ៉ូសា‌ផាត​ថា ដោយ​ព្រោះ​ព្រះ‌ករុណា​បាន​ចូល​ហ៊ុន​នឹង​អ័ហា‌ស៊ីយ៉ា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំផ្លាញ​ការ ដែល​ព្រះ‌ករុណា​បាន​ធ្វើ​នេះ​ទាំង​អស់​ចេញ ឯ​នាវា​នោះ​ក៏​ត្រូវ​បាក់​បែក​ទៅ នឹង​ទៅ​ស្រុក​តើស៊ីស​មិន​បាន​ឡើយ។