២ របាក្សត្រ 21:14-20 KHOV

14 នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង​ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​នៃ​ទ្រង់​ផង

15 ឯ​ទ្រង់ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទំងន់ ឈឺ​រាល់​តែ​ថ្ងៃ ដរាប​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ។

16 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ចិត្ត​ពួក​ភីលីស្ទីន និង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កំរើក​ឡើង​ទាស់​នឹង​យ៉ូរ៉ាម​ដែរ

17 គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ និង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។

18 ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ចេះ​ជា​ឡើយ

19 លុះ​វេលា​កន្លង​មក​បាន​២​ឆ្នាំ នោះ​ពោះ‌វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ដោយ​ជំងឺ​នោះ ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​ពួក​អយ្យកោ​ទ្រង់​ទេ

20 កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។