16 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាលចិត្តពួកភីលីស្ទីន និងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកំរើកឡើងទាស់នឹងយ៉ូរ៉ាមដែរ
17 គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ទៅ ព្រមទាំងនាំយកពួកបុត្រ និងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណា នៅសល់ដល់ទ្រង់ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅរបស់ទ្រង់ប៉ុណ្ណោះ។
18 ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់ប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនចេះជាឡើយ
19 លុះវេលាកន្លងមកបាន២ឆ្នាំ នោះពោះវៀនទ្រង់ក៏ធ្លាក់ចេញមក ដោយជំងឺនោះ ហើយទ្រង់សុគតទៅ ដោយរោគយ៉ាងអាក្រក់ណាស់ ឯពួករាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់ពួកអយ្យកោទ្រង់ទេ
20 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះមានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៨ឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។