7 ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ។
8 នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដកខ្លួនពីអំណាចសាសន៍យូដាចេញ ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ
9 នោះទ្រង់យាងឆ្លងទៅឯគេ មានទាំងពួកមេទ័ព និងរទេះចំបាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកឡើងទាំងយប់ទៅវាយពលទ័ព និងពួកមេរទេះចំបាំងរបស់សាសន៍អេដំម ដែលបានមកឡោមព័ទ្ធទ្រង់នោះ
10 ប៉ុន្តែសាសន៍អេដំមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ គ្រានោះ ពួកក្រុងលិបណា ក៏បះបោរដកខ្លួន ពីក្រោមអំណាចទ្រង់ដែរ ពីព្រោះទ្រង់បានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោទ្រង់
11 មួយទៀតទ្រង់ក៏ធ្វើទីខ្ពស់ នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្តាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
12 នោះមានសំបុត្រមកពីហោរាអេលីយ៉ាដល់ទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ ព្រះបិតាទ្រង់ បានមានព្រះបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់យ៉ូសាផាត ជាព្រះបិតាទ្រង់ និងផ្លូវរបស់អេសា ជាស្តេចយូដា
13 គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសំឡាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង