២ របាក្សត្រ 22:9-12 KHOV

9 លោក​ក៏​រក​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់ នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សំឡាប់​បង់ ហើយ​កប់​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​យ៉ូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។

10 ឯ​ព្រះ‌នាង​អ័ថា‌លា ជា​ព្រះ‌មាតា​អ័ហា‌ស៊ីយ៉ា កាល​ឃើញ​ថា ព្រះ‌រាជ‌បុត្រ​បាន​សុគត​ហើយ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ពូជ‌ពង្ស​ហ្លួង ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​យូដា​ទាំង​អស់​ទៅ

11 ប៉ុន្តែ​យ៉ូសេបា ជា​ព្រះ‌រាជ‌បុត្រី​ស្តេច នាង​លួច​យក​យ៉ូអាស ជា​បុត្រា​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​ព្រះ‌រាជ‌បុត្រា​ដែល​ត្រូវ​គេ​សំឡាប់​ទាំង​ប៉ុន្មាន​នោះ ទៅ​បំពួន​ទុក​ព្រម​ទាំង​មេនំ​នៅ​ក្នុង​បន្ទប់ គឺ​យ៉ាង​នោះ​ដែល​យ៉ូសេបា ជា​ព្រះ‌រាជ‌បុត្រី​ស្តេច​យ៉ូរ៉ាម ប្រពន្ធ​របស់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​ត្រូវ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា បាន​បំពួន​ទ្រង់​ឲ្យ​រួច​ពី​ព្រះ‌នាង​អ័ថា‌លា ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់

12 ទ្រង់​ក៏​នៅ​ជា​មួយ​នឹង​គេ លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ អស់​៦​ឆ្នាំ កំពុង​ដែល​ព្រះ‌នាង​អ័ថា‌លា​គ្រប់‌គ្រង​រាជ្យ​នៅ។