២ របាក្សត្រ 24:1-5 KHOV

1 កាល​យ៉ូអាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​ស៊ីបយ៉ា​ជា​អ្នក​ក្រុង​បៀរ-សេបា

2 យ៉ូអាស​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ

3 យេហូ‌យ៉ាដា​ក៏​រក​បាន​នាង​២​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី។

4 ក្រោយ​នោះ​មក យ៉ូអាស​ទ្រង់​មាន​ព្រះ‌ទ័យ​នឹក​ចង់​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ដូច​ដើម

5 ទ្រង់​ក៏​ប្រមូល​ពួក​សង្ឃ និង​ពួក​លេវី​មក​បង្គាប់​ថា ចូរ​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា រៃ​ប្រាក់​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​រាល់​តែ​ឆ្នាំ ដើម្បី​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ប្រឹង‌ប្រែង​ឡើង​ផង ប៉ុន្តែ​ពួក​លេវី​មិន​បាន​ប្រឹង‌ប្រែង​ឡើយ