2 យ៉ូអាសទ្រង់ប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គ្រប់១ជីវិតយេហូយ៉ាដាដ៏ជាសង្ឃ
3 យេហូយ៉ាដាក៏រកបាននាង២នាក់ថ្វាយទ្រង់ជាភរិយា ហើយទ្រង់បង្កើតបានបុត្រាបុត្រី។
4 ក្រោយនោះមក យ៉ូអាសទ្រង់មានព្រះទ័យនឹកចង់ជួសជុលព្រះវិហារនៃព្រះយេហូវ៉ាឡើងដូចដើម
5 ទ្រង់ក៏ប្រមូលពួកសង្ឃ និងពួកលេវីមកបង្គាប់ថា ចូរចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា រៃប្រាក់ពីពួកអ៊ីស្រាអែលទាំងអស់រាល់តែឆ្នាំ ដើម្បីនឹងជួសជុលព្រះវិហាររបស់ព្រះនៃអ្នករាល់គ្នា ហើយប្រឹងប្រែងឡើងផង ប៉ុន្តែពួកលេវីមិនបានប្រឹងប្រែងឡើយ
6 ដូច្នេះ ស្តេចទ្រង់ហៅយេហូយ៉ាដាដ៏ជាសំដេចសង្ឃមកសួរថា ហេតុដូចម្តេចបានជាលោកមិនបង្ខំ ឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា និងពួកក្រុងយេរូសាឡិមដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា និងពួកជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសំរាប់ត្រសាលនៃសេចក្ដីបន្ទាល់ដូច្នេះ
7 ដ្បិតពួកបុត្ររបស់នាងអ័ថាលា ជាស្រីដ៏អាក្រក់នោះ បានបំបាក់បំបែកព្រះវិហារនៃព្រះហើយ ព្រមទាំងយកគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅថ្វាយដល់ព្រះបាលវិញ។
8 ដូច្នេះ ស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏ធ្វើហឹប១ដាក់នៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា