២ របាក្សត្រ 24:23-27 KHOV

23 ដល់​ចុង​ឆ្នាំ​នោះ​ឯង នោះ​កង‌ទ័ព​សាសន៍​ស៊ីរី គេ​ឡើង​មក​ច្បាំង​នឹង​ទ្រង់ គេ​លុក​ចូល​មក​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក៏​បំផ្លាញ​ពួក​ដែល​ជា​ប្រធាន ក្នុង​បណ្តា‌ជន​ទាំង​អស់​ទៅ ហើយ​អស់​ទាំង​របឹប​ដែល​គេ​ចាប់​បាន​នោះ​គេ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​ក្រុង​ដាម៉ាស

24 ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សំរេច​ទោស​ដល់​យ៉ូអាស។

25 កាល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ក៏​ធ្វើ​គត់​ទ្រង់​ដែល​កំពុង​ផ្ទំ​លើ​បន្ទំ​ទី គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ

26 ឯ​ពួក​អ្នក​ដែល​គិត​ក្បត់​ចំពោះ​ទ្រង់​នោះ គឺ​សាបាឌ ជា​កូន​នាង​ស៊ីមាត សាសន៍​អាំម៉ូន​១ និង​យ៉ូសា‌បាឌ ជា​កូន​នាង​ស៊ីមរីត សាសន៍​ម៉ូអាប់​១

27 រីឯ​ដំណើរ​ពី​ពួក​ព្រះ‌រាជ‌បុត្រា​ទ្រង់ និង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​ឡើង​ជា​ថ្មី​ផង នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ​បរិយាយ ពី​ពួក​ស្តេច​ហើយ រួច​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។