២ របាក្សត្រ 24:6-12 KHOV

6 ដូច្នេះ ស្តេច​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សំដេច​សង្ឃ​មក​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​លោក​មិន​បង្ខំ ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់ ទុក​សំរាប់​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​ដូច្នេះ

7 ដ្បិត​ពួក​បុត្រ​របស់​នាង​អ័ថា‌លា ជា​ស្រី​ដ៏​អាក្រក់​នោះ បាន​បំបាក់​បំបែក​ព្រះ‌វិហារ​នៃ​ព្រះ​ហើយ ព្រម​ទាំង​យក​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ថ្វាយ​ដល់​ព្រះ‌បាល​វិញ។

8 ដូច្នេះ ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​ធ្វើ​ហឹប​១​ដាក់​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

9 រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល នៅ​ទី​រហោ‌ស្ថាន​ដែរ

10 នោះ​ពួក​អ្នក​ដែល​ជា​ប្រធាន និង​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ ហើយ​យក​ប្រាក់​មក​ដាក់​ក្នុង​ហឹប ដរាប​ដល់​បាន​គ្រប់

11 វេលា​ណា​ដែល​ពួក​លេវី​ឃើញ​មាន​ប្រាក់​ច្រើន​ហើយ នោះ​ក៏​នាំ​យក​ហឹប​ចូល​ទៅ​ឯ​ពួក​ភ្នាក់‌ងារ​របស់​ស្តេច ហើយ​ស្មៀន​ហ្លួង និង​អ្នក​ដំណាង​សំដេច​សង្ឃ ក៏​ចូល​មក​ចាក់​ចេញ​យក​ប្រាក់​ទៅ​ទុក រួច​គេ​យក​ហឹប​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ គេ​ធ្វើ​ដូច្នោះ​រាល់​តែ​ថ្ងៃ ហើយ​បាន​ប្រាក់​ជា​បរិបូរ

12 ស្តេច និង​យេហូ‌យ៉ាដា ក៏​ប្រគល់​ប្រាក់​នោះ ឲ្យ​ដល់​ពួក​អ្នក​ដែល​ត្រួត​មើល​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ឲ្យ​រៀប‌ចំ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី ព្រម​ទាំង​ពួក​ជាង​ដែក ជាង​លង្ហិន ឲ្យ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ