២ របាក្សត្រ 25:23-28 KHOV

23 ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស​បាន ក៏​នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​៤០០​ហត្ថ

24 ទ្រង់​ក៏​យក​អស់​ទាំង​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នៅ​ក្រោម​អំណាច​អូបិឌ-អេដំម ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ហើយ​នៅ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។

25 ក្រោយ​ដែល​យ៉ូអាស ជា​បុត្រា​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល​បាន​សុគត​ហើយ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត

26 រីឯ​ដំណើរ​ទៀត ពី​អ័ម៉ា‌ស៊ីយ៉ា ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ

27 រីឯ​អ័ម៉ា‌ស៊ីយ៉ា ចាប់​តាំង​ពី​វេលា​ដែល​ទ្រង់​បាន​បែរ​ចេញ លែង​តាម​ព្រះ‌យេហូវ៉ា​ទៅ នោះ​មាន​គេ​កើត​មាន​គំនិត​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម ហើយ​ធ្វើ​គុត​ទ្រង់ នៅ​ទី​នោះ

28 រួច​គេ​នាំ​យក​សព​ទ្រង់​ដាក់​លើ​សេះ​មក​វិញ បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ។