6 ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែមានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួន១សែននាក់ អស់ដំឡៃជាប្រាក់១០០ហាប
7 តែមានអ្នកសំណប់របស់ព្រះម្នាក់មកគាល់ទ្រង់ទូលថា បពិត្រព្រះករុណាអើយ កុំបើកឲ្យពលទ័ពរបស់ពួកអ៊ីស្រាអែល ទៅជាមួយនឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មិនគង់នៅ ជាមួយនឹងពួកអ៊ីស្រាអែល គឺនឹងពួកកូនចៅអេប្រាអិមទាំងអម្បាលម៉ានទេ
8 តែបើទ្រង់នាំគេទៅ នោះស្រេចនឹងព្រះទ័យចុះ ត្រូវខំប្រឹងឲ្យមានកំឡាំងឡើង សំរាប់នឹងច្បាំងទៅ ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំងសត្រូវ ដ្បិតព្រះទ្រង់អាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន
9 រួចអ័ម៉ាស៊ីយ៉ាទ្រង់សួរតបទៅអ្នកសំណប់របស់ព្រះថា ចុះចំណែកប្រាក់១០០ហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែល នោះដូចម្តេចទៅ អ្នកសំណប់របស់ព្រះទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់អាចនឹងប្រទាន ឲ្យទ្រង់បានជាច្រើនលើសជាងនេះទៅទៀត
10 ដូច្នេះ អ័ម៉ាស៊ីយ៉ាក៏ញែកគេចេញពីគ្នា គឺញែកពួកទ័ពដែលមកពីស្រុកអេប្រាអិម ឲ្យគេត្រឡប់ទៅឯផ្ទះវិញ គេក៏កើតមានសេចក្ដីកំហឹងឆួលក្តៅឡើងនឹងពួកយូដា ហើយគេត្រឡប់ទៅវិញ ដោយសេចក្ដីឃោរឃៅជាខ្លាំង
11 ឯអ័ម៉ាស៊ីយ៉ាទ្រង់មានព្រះទ័យក្លាឡើង ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសំឡាប់ពួកកូនចៅសៀរអស់១ម៉ឺននាក់
12 ហើយ១ម៉ឺនទៀត ពួកកូនចៅយូដា ក៏ចាប់ទាំងរស់ដឹកនាំទៅឯកំពូលថ្មភ្នំ បោះទំលាក់ទៅក្រោមឲ្យបាក់បែកខ្ទេចខ្ទីអស់ទៅ