២ របាក្សត្រ 26:19-23 KHOV

19 ដូច្នេះ អូសៀស​ក៏​ក្រេវ‌ក្រោធ រីឯ​ព្រះ‌ហស្ត​ទ្រង់​កាន់​ពាន ប្រុង​នឹង​ដុត​កំញាន ហើយ​កំពុង​ដែល​ទ្រង់​ក្រេវ‌ក្រោធ​នឹង​ពួក​សង្ឃ​ដូច្នេះ នោះ​រោគ​ឃ្លង់​ក៏​លេច​ឡើង​ត្រង់​ព្រះ‌នលាដ​ទ្រង់ នៅ​មុខ​ពួក​សង្ឃ​ក្បែរ​អាស‌នា​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

20 អ័សារា ជា​សំដេច​សង្ឃ និង​ពួក​សង្ឃ​ឯ​ទៀត លោក​បាន​ពិនិត្យ​មើល ឃើញ​ទ្រង់​កើត​ឃ្លង់​នៅ​ត្រង់​ព្រះ‌នលាដ​ដូច្នោះ​ហើយ ក៏​ច្រាន​ទ្រង់​ចេញ​ពី​ទី​នោះ​ទៅ​ជា​ប្រញាប់ ឯ​ទ្រង់​ក៏​ប្រញាប់‌ប្រញាល់​នឹង​ចេញ​ទៅ​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ទោស​ដល់​ទ្រង់

21 ស្តេច​អូសៀស​ទ្រង់​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត ក៏​គង់​នៅ​ក្នុង​រោង​ទី‌ទៃ​ពី​គេ ដោយ​ព្រោះ​កើត​ឃ្លង់ ដ្បិត​ទ្រង់​បាន​ត្រូវ​កាត់‌កាល់​ចេញ​ពី​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា​ក៏​ត្រួត​លើ​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ជំនុំ‌ជំរះ​ពួក​អ្នក​ស្រុក​ផង

22 រីឯ​ដំណើរ​ឯ​ទៀត ពី​អូសៀស​ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់​ហើយ

23 អូសៀស​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ទី​បញ្ចុះ​សព​របស់​ពួក​ស្តេច ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ដ្បិត​គេ​ថា ទ្រង់​មាន​រោគ​ឃ្លង់ រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។