២ របាក្សត្រ 28:2-8 KHOV

2 គឺ​ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ហើយ​បាន​សិត​ធ្វើ​រូប​ទុក​ជា​ព្រះ

3 មួយ​ទៀត​ទ្រង់​បាន​ដុត​កំញាន នៅ​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ព្រម​ទាំង​ដុត​បុត្រ​ទ្រង់​ក្នុង​ភ្លើង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ

4 ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​លើ​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង។

5 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​ស៊ីរី គេ​ក៏​វាយ​ពួក​ទ្រង់ ហើយ​ចាប់​យក​ជា​ច្រើន​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​ដាម៉ាស ហើយ​ទ្រង់​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អ៊ីស្រា‌អែល​ដែរ ដែល​ស្តេច​នោះ​ក៏​វាយ​ពួក​ទ្រង់ ប្រហារ​សំឡាប់​មនុស្ស​យ៉ាង​សន្ធឹក

6 ដ្បិត​ពេកាជា​បុត្រា​រេម៉ាលា​ទ្រង់​បាន​សំឡាប់​មនុស្ស ដែល​មាន​ចិត្ត​ក្លាហាន នៅ​ស្រុក​យូដា អស់​១​សែន​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ

7 ហើយ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ស្រុក​អេប្រា‌អិម ក៏​សំឡាប់​ម្អាសេយ៉ា ជា​បុត្រា​ស្តេច ហើយ​នឹង​អាស‌រី‌កាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល‌កាណា ជា​ឧបរាជ​ស្តេច​ទៅ​ផង។

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ដឹក‌នាំ​ពួក​បង​ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​២​សែន​នាក់ មាន​ទាំង​ស្រីៗ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ និង​របឹប​ជា​ច្រើន​ផង ទៅ​ឯ​ក្រុង​សា‌ម៉ា‌រី