២ របាក្សត្រ 29:17-23 KHOV

17 គេ​ចាប់​តាំង​ញែក​ជា​បរិសុទ្ធ នៅ​ថ្ងៃ​ដំបូង​ខែ​ចេត្រ ហើយ​ដល់​ថ្ងៃ​ទី​៨​ក្នុង​ខែ​នោះ គេ​បាន​សំអាត​មក​ដល់​ទី​បាំង‌សាច​ផង​ព្រះ‌យេហូវ៉ា ដូច្នេះ គេ​បាន​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៨​ថ្ងៃ លុះ​ដល់​ថ្ងៃ​១៦​ខែ​នោះ​ឯង គេ​បាន​ធ្វើ​ការ​ទាំង​អស់​រួច​ជា​ស្រេច

18 រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេសេគា ទូល​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​ទាំង​អស់ តុ​សំរាប់​នំបុ័ង​តាំង​ទុក និង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង

19 មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់ ដែល​ស្តេច​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់‌ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល របស់​ទាំង​នោះ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់។

20 ឯ​ស្តេច​ហេសេគា ទ្រង់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

21 គេ​ក៏​នាំ​យក​គោ​៧ ចៀម​ឈ្មោល​៧ កូន​ចៀម​៧ និង​ពពែ​ឈ្មោល​៧​ទៅ​ផង សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​នគរ ទី​បរិសុទ្ធ និង​ពួក​យូដា​ទាំង​ប៉ុន្មាន ទ្រង់​ក៏​បង្គាប់​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន ឲ្យ​ថ្វាយ​សត្វ​ទាំង​នោះ​នៅ​លើ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា

22 ដូច្នេះ គេ​ក៏​បាន​សំឡាប់​គោ​ទាំង​នោះ ហើយ​ពួក​សង្ឃ​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា រួច​គេ​សំឡាប់​ចៀម​ឈ្មោល យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា ក៏​សំឡាប់​កូន​ចៀម យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា​ដែរ

23 បន្ទាប់​មក គេ​នាំ​ពពែ​ឈ្មោល ដែល​សំរាប់​ដង្វាយ​លោះ​បាប​ទាំង​នោះ មក​នៅ​ចំពោះ​ស្តេច និង​ពួក​ជំនុំ ហើយ​អ្នក​ទាំង​នោះ​ក៏​ដាក់​ដៃ​លើ