23 បន្ទាប់មក គេនាំពពែឈ្មោល ដែលសំរាប់ដង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងពួកជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
24 ពួកសង្ឃសំឡាប់វាថ្វាយជាដង្វាយលោះបាប មានជាប់ទាំងឈាម នៅលើអាសនា ដើម្បីឲ្យធួននឹងបាបនៃពួកអ៊ីស្រាអែលទាំងអស់ ដ្បិតស្តេចទ្រង់បានបង្គាប់ ឲ្យថ្វាយដង្វាយដុត និងដង្វាយលោះបាបទាំងនោះ សំរាប់ពួកអ៊ីស្រាអែលទាំងអស់។
25 ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈឹង ពិណ និងស៊ុងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ និងកាឌ់ជាអ្នកមើលឆុតរបស់ទ្រង់ ហើយនឹងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់
26 ដូច្នេះ ពួកលេវីក៏ឈរនៅ មានទាំងប្រដាប់ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃក៏មានត្រែ
27 រួចហេសេគាទ្រង់បង្គាប់ ឲ្យថ្វាយដង្វាយដុតនៅលើអាសនា រីឯកាលចាប់តាំងដុតដង្វាយ នោះចំរៀងនៃព្រះយេហូវ៉ា ក៏ផ្តើមឮឡើង ព្រមទាំងត្រែ និងគ្រឿងភ្លេងរបស់ដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលផង
28 ពួកជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចំរៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់ដង្វាយដុតបានសុសហើយ។
29 កាលបានថ្វាយដង្វាយដុតរួចជាស្រេច នោះស្តេច និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ