28 ពួកជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចំរៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់ដង្វាយដុតបានសុសហើយ។
29 កាលបានថ្វាយដង្វាយដុតរួចជាស្រេច នោះស្តេច និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ
30 មួយទៀត ស្តេចហេសេគា និងពួកអ្នកជាប្រធាន ក៏បង្គាប់ពួកលេវី ឲ្យច្រៀងសរសើរថ្វាយព្រះយេហូវ៉ា ដោយទំនុករបស់ដាវីឌ និងរបស់អេសាភ ជាអ្នកមើលឆុត គេក៏ច្រៀងសរសើរដោយចិត្តរីករាយសប្បាយ រួចឱនក្បាលថ្វាយបង្គំ។
31 នៅខណៈនោះ ហេសេគាទ្រង់មានព្រះបន្ទូលឡើងថា ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួន ដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងដង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ពួកជំនុំក៏នាំយកយញ្ញបូជា និងដង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកដង្វាយដុតមកដែរ
32 ឯដង្វាយដុតដែលពួកជំនុំបានយកមក នោះមានចំនួនជាគោ៧០ ចៀមឈ្មោល១០០ និងកូនចៀម២០០ នោះឯងសុទ្ធតែសំរាប់ជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់
33 ហើយដង្វាយដែលថ្វាយដាច់ទៅព្រះ នោះគឺគោ៦០០ និងចៀម៣ពាន់
34 ប៉ុន្តែមានពួកសង្ឃតិច មិនល្មមនឹងពន្លាត់ស្បែកដង្វាយដុតទាំងអស់បាន បានជាពួកលេវី ជាបងប្អូនគេ ក៏ជួយ រហូតដល់ការនោះបានសំរេច និងដល់វេលាដែលពួកសង្ឃបានញែកខ្លួនជាបរិសុទ្ធហើយ ដ្បិតពួកលេវីមានចិត្តស្មោះត្រង់ជាងពួកសង្ឃ ដើម្បីនឹងញែកខ្លួនចេញជាបរិសុទ្ធ