4 រួចទ្រង់នាំពួកសង្ឃ និងពួកលេវីមកឲ្យមូលគ្នា នៅទីធ្លាខាងកើត
5 មានព្រះបន្ទូលថា ឱពួកលេវីអើយ ចូរស្តាប់តាមយើងចុះ ឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ
6 ដ្បិតបិតាទាំងឡាយរបស់យើងរាល់គ្នាបានរំលង ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃយើង ព្រមទាំងបោះបង់ចោលទ្រង់ ហើយងាកមុខចេញពីទីលំនៅនៃព្រះយេហូវ៉ា បែរខ្នងទៅឲ្យវិញ
7 គេបានទាំងបិទទ្វារទីបាំងសាច ហើយពន្លត់ចង្កៀង ក៏មិនបានដុតកំញាន ឬថ្វាយដង្វាយដុតក្នុងទីបរិសុទ្ធ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលឡើយ
8 ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា និងពួកក្រុងយេរូសាឡិម ហើយទ្រង់ប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ និងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់
9 ដ្បិតមើល ដោយហេតុនោះ បានជាពួកឪពុកយើងរាល់គ្នាបានដួលដោយដាវ កូនប្រុស កូនស្រី និងប្រពន្ធយើងរាល់គ្នាបានត្រូវដឹកនាំទៅជាឈ្លើយ
10 ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានបែរចេញពីយើងរាល់គ្នាទៅ