1 រួចមក សាឡូម៉ូនទ្រង់ចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចមកឯដាវីឌ ព្រះបិតាទ្រង់ ជាកន្លែងដាវីឌបានដំរូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណាជាសាសន៍យេប៊ូស
2 ទ្រង់ចាប់តាំងស្អាង នៅថ្ងៃទី២ខែពិសាខ ក្នុងឆ្នាំទី៤នៃរាជ្យទ្រង់
3 រីឯជើងជញ្ជាំង ដែលសាឡូម៉ូនបានដាំសំរាប់នឹងស្អាងព្រះវិហារនៃព្រះ នោះមានបណ្តោយ៦០ហត្ថ និងទទឹង២០ហត្ថ តាមហត្ថពីបុរាណ
4 ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង
5 ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើរ និងច្រវាក់