២ របាក្សត្រ 3:13-17 KHOV

13 ដូច្នេះ ស្លាប​ចេរូប៊ីន​ទាំង​២​បាន​ត្រដាង​ទៅ អស់​ប្រវែង​២០​ហត្ថ ចេរូប៊ីន​ទាំង​២​ក៏​ឈរ បែរ​មុខ​ប្រទល់​គ្នា

14 ឯ​វាំង‌នន ទ្រង់​ធ្វើ​ដោយ​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ។

15 នៅ​ខាង​មុខ​ព្រះ‌វិហារ ទ្រង់​ធ្វើ​សសរ​២ កំពស់​៣៥​ហត្ថ ហើយ​ក្បាច់​ក្បាល ដែល​នៅ​លើ​កំពូល​សសរ​ទាំង​២​នោះ មាន​កំពស់​៥​ហត្ថ​ទៀត

16 ក៏​ធ្វើ​ក្បាច់​ច្រវាក់​ដូច​ច្រវាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដាក់​ភ្ជាប់​នៅ​ក្បាល​សសរ​រួច​ក៏​ធ្វើ​រូប​ផ្លែ​ទទឹម​១០០ ដាប់​ភ្ជាប់​នឹង​ច្រវាក់

17 ហើយ​លើក​បញ្ឈរ​សសរ​ទាំង​២ ដាក់​នៅ​មុខ​ព្រះ‌វិហារ ១​ខាង​ស្តាំ ១​ខាង​ឆ្វេង ទ្រង់​ឲ្យ​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគិន ឯ​សសរ​ខាង​ឆ្វេង​ថា បូអូស។