4 ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង
5 ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើរ និងច្រវាក់
6 ទ្រង់តាក់តែងល្វែងនោះ ឲ្យមានលំអ ដោយត្បូងមានដំឡៃ ឯមាសនោះបានមកពីស្រុកផាវែម
7 ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម និងក្របទ្វារ ហើយជញ្ជាំង និងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីននៅជញ្ជាំង។
8 ទ្រង់ធ្វើល្វែងទីបរិសុទ្ធបំផុត បណ្តោយ២០ហត្ថត្រូវនឹងទទឹងព្រះវិហារ ដែលមាន២០ហត្ថដែរ រួចស្រោបដោយមាសយ៉ាងល្អ មានទំងន់៦០០ហាប
9 ហើយដែកគោល គឺជាមាស មានទំងន់៥០ដំឡឹង ឯបន្ទប់ខាងលើក៏ស្រោបដោយមាសដែរ។
10 នៅក្នុងល្វែងទីបរិសុទ្ធបំផុត ទ្រង់ធ្វើរូបចេរូប៊ីន២ជារូបឆ្លាក់ ហើយក៏ស្រោបដោយមាស