24 ដ្បិតហេសេគា ជាស្តេចយូដា ទ្រង់បានប្រទានគោ១ពាន់ និងចៀម៧ពាន់ ដល់ពួកជំនុំសំរាប់ជាដង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោ១ពាន់ និងចៀម១ម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ
25 នោះជំនុំទាំងមូលនៃពួកយូដា ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយពួកជំនុំទាំងប៉ុន្មាន ដែលមកពីស្រុកអ៊ីស្រាអែល និងពួកអ្នកដែលបានចេញពីស្រុកអ៊ីស្រាអែល មកតាំងទីលំនៅ ក្នុងស្រុកយូដា គេក៏នាំគ្នាអរសប្បាយឡើង
26 ដូច្នេះ មានសេចក្ដីអំណរជាខ្លាំង នៅក្នុងក្រុងយេរូសាឡិម ដ្បិតចាប់តាំងពីគ្រាសាឡូម៉ូន បុត្រដាវីឌ ជាស្តេចអ៊ីស្រាអែលមក នោះមិនដែលមានការយ៉ាងនោះ នៅក្នុងក្រុងយេរូសាឡិមឡើយ
27 រួចមកពួកសង្ឃ និងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយទ្រង់ក៏ទទួលស្តាប់តាម។