16 គឺជាពួកប្រុសៗដែលបានកត់ក្នុងបញ្ជី ចាប់តាំងពីអាយុ៣ឆ្នាំឡើងទៅលើ ជាពួកអ្នកដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមតែត្រូវការរាល់តែថ្ងៃ សំរាប់ការងារដែលផ្ញើទុកនឹងគេតាមវេនរៀងខ្លួន
17 និងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ ហើយនឹងពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមការងារ តាមវេនគេ
18 ព្រមទាំងពួកអ្នកដែលបានរាប់ តាមពង្សាវតារនៃពួកកូនតូចៗ ប្រពន្ធ និងកូនប្រុស កូនស្រីរបស់គេ នៅគ្រប់ក្នុងពួកជំនុំ ដ្បិតអ្នកទាំងនោះបានញែកខ្លួនចេញជាបរិសុទ្ធ ខំធ្វើការងារនោះដោយឥតសៅហ្មង
19 ហើយចំណែកពួកកូនចៅអើរ៉ុន ជាពួកសង្ឃដែលនៅចំការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសំរាប់នឹងចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ និងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។
20 ហេសេគាទ្រង់បានធ្វើដូច្នោះ នៅគ្រប់ក្នុងស្រុកយូដា ទ្រង់ប្រព្រឹត្តសេចក្ដីដែលល្អត្រឹមត្រូវ ហើយស្មោះត្រង់នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់
21 ហើយគ្រប់ទាំងការដែលទ្រង់ចាប់តាំងធ្វើសំរាប់ការងារ ក្នុងព្រះវិហារនៃព្រះ និងខាងឯក្រឹត្យវិន័យ ហើយបញ្ញត្តទាំងប៉ុន្មានផង ដើម្បីនឹងស្វែងរកតាមព្រះនៃទ្រង់ នោះទ្រង់ក៏បានធ្វើដោយអស់ពីព្រះទ័យ ហើយបានចំរើនដែរ។