3 នោះទ្រង់ក៏ប្រឹក្សានឹងពួកអ្នកជាប្រធាន ហើយនឹងពួកមនុស្សខ្លាំងពូកែរបស់ទ្រង់ សំរេចនឹងទប់ប្រឡាយទឹកទាំងប៉ុន្មាន ដែលនៅខាងក្រៅទីក្រុង ហើយពួកអ្នកទាំងនោះក៏ជួយ
4 គេប្រមូលមនុស្សជាច្រើនមកទប់អស់ទាំងប្រឡាយទឹក និងជ្រោះទឹកដែលហូរកាត់ស្រុកនោះ ដោយនិយាយគ្នាថា នឹងទុកឲ្យពួកស្តេចអាសស៊ើរមកដល់ទីនេះឃើញមានទឹកជាច្រើនធ្វើអី
5 ទ្រង់មានព្រះទ័យក្លាឡើងក៏សង់កំផែងដែលបាក់បែកឡើងវិញ ហើយឲ្យស្មើនឹងប៉មទាំងប៉ុន្មាន ព្រមទាំងសង់កំផែងមួយទៀត នៅខាងក្រៅ ហើយធ្វើឲ្យប៉មមីឡូរ ដែលនៅក្នុងក្រុងដាវីឌ បានមាំមួនឡើងផង ក៏ធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ
6 ទ្រង់តាំងឲ្យមានមេក្រសួងសឹកត្រួតលើបណ្តាជន ក៏ប្រមូលជនទាំងឡាយមកឯទ្រង់ នៅទីធ្លាត្រង់មាត់ទ្វារទីក្រុង មានព្រះបន្ទូលកំសាន្តចិត្តគេថា
7 ចូរមានកំឡាំងឡើង ហើយចិត្តក្លាហានចុះ កុំឲ្យភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូង ដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មាន១អង្គដែលពូកែជាងពួកគេទៅទៀត
8 ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
9 ក្រោយនោះមកសានហេរីប ជាស្តេចអាសស៊ើរទ្រង់ចាត់រាជទូត ទៅឯក្រុងយេរូសាឡិម (ចំណែកឯទ្រង់ និងពលទ័ពទាំងអស់របស់ទ្រង់ ក៏នៅមុខក្រុងឡាគីស) រាជទូតនោះក៏មកឯហេសេគា ជាស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិម និយាយថា